គ្រូបង្រៀន

Teachers

គ្រូបង្រៀននៅក្នុងគេហទំព័រ 84000.Digital នេះមានជាព្រះសង្ឃ និងគ្រហស្ថ និងមានបទពិសោធន៍ផ្សេងៗគ្នា។

The teachers on 84000.Digital are monks and laypeople, each with their own path and experience.

Ven. Aggacitto Yon Yi

លោកម្ចាស់គ្រូ អគ្គិចិត្តោ យ៉ុន យី

Ven. Aggacitto Yon Yi

លោកម្ចាស់គ្រូ អគ្គិចិត្តោ យ៉ុន យី ប្រសូតនៅថ្ងៃទី ២ ខែ កុម្ភៈ ឆ្នាំ ១៩៨៩ នៅភូមិចំការលើ ឃុំបឹងខ្សាច់ ស្រុកបាកាន ខេត្តពោធិ៍សាត់។ បច្ចុប្បន្នលោកម្ចាស់គង់នៅវត្តមណីរតនារាម ខេត្តពោធិ៍សាត់ និងជានាយកសាលា។ ផ្នែកអាណាចក្រ លោកម្ចាស់បានបញ្ចប់ការសិក្សាកម្រិតអនុបណ្ឌិត ផ្នែកគីនិក និងប្រឹក្សាយោបល់ផ្លូវចិត្ត នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ឆ្នាំ ២០២០។ ផ្នែកពុទ្ធចក្រ លោកម្ចាស់បានបញ្ចប់ការសិក្សាព្រះបរិយត្តិព្រះអភិធម្ម និងគម្ពីរជាច្រើនទៀត។ គង់ក្នុងភិក្ខុភាវៈចំនួន ១៦ វស្សា។

Born 1989, Pursat province. Resides at Wat Manirothanaram, where he serves as school director. Holds a master's in clinical psychology and counseling (2020). 16 years as a monk.

មើលថ្នាក់សិក្សាView classes →
Ven. Dhammaketupa Him Bunthoeun

លោកម្ចាស់គ្រូ ធម្មគ្តេពា ហ៊ឹម ប៊ុនធឿន

Ven. Dhammaketupa Him Bunthoeun

លោកម្ចាស់គ្រូ ធម្មគ្តេពា ហ៊ឹម ប៊ុនធឿន ប្រសូតនៅថ្ងៃទី ០២ ខែ មករា ឆ្នាំ ១៩៧០ នៅភូមិទួលតាឡាត ឃុំកំបូល ស្រុកអង្គស្នួល ខេត្តកណ្តាល។ បច្ចុប្បន្នលោកម្ចាស់គង់នៅវត្តពុទ្ធមណ្ឌល ខេត្តកណ្តាល និងជាព្រះប្រធានពុទ្ធមណ្ឌលវិបស្សនាធុរៈនៃព្រះរាជាណាចក្រកម្ពុជា។ ផ្នែកអាណាចក្រ លោកម្ចាស់បានបញ្ចប់ការសិក្សាកម្រិតអនុបណ្ឌិត ផ្នែកទស្សនវិជ្ជា នៅសាកលវិទ្យាល័យខេមរៈ ឆ្នាំ ២០១៣។ ផ្នែកពុទ្ធចក្រ លោកម្ចាស់បានបញ្ចប់ការសិក្សាផ្នែកសមាធិវិបស្សនា នៅមជ្ឈមណ្ឌលអន្តរជាតិ ឆ្នាំ ២០២០។ គង់ក្នុងភិក្ខុភាវៈចំនួន ៣៦ វស្សា។

Born 1970, Kandal province. Resides at Wat Buddhamondul as head of Vipassana affairs for the Kingdom of Cambodia. M.A. in Philosophy (2013); completed meditation studies at an international center (2020). 36 years as a monk.

មើលថ្នាក់សិក្សាView classes →
Ven. Hun Khemara
Ven. Dhammasena Hak Sienghai

លោកម្ចាស់គ្រូ ធម្មសេនា ហាក់ សៀងហៃ

Ven. Dhammasena Hak Sienghai

លោកម្ចាស់គ្រូ ធម្មសេនា ហាក់ សៀងហៃ ប្រសូតនៅថ្ងៃទី ០៧ ខែកក្កដា ឆ្នាំ១៩៨៤ នៅភូមិវាលថ្នល់ ឃុំសាគ្រាម ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។ បច្ចុប្បន្នលោកម្ចាស់គង់នៅវត្តកំផែង ខេត្តបាត់ដំបង និងជាប្រធានអង្គការពុទ្ធសាសនាដើម្បីការអប់រំនៃកម្ពុជា។ ផ្នែកអាណាចក្រ លោកម្ចាស់បានបញ្ចប់ការសិក្សាកម្រិតបរិញ្ញាប័ត្រជាន់ខ្ពស់។ គង់ក្នុងភិក្ខុភាវៈចំនួន ១៣ វស្សា។

Born 1984, Kampong Thom province. Resides at Wat Kompheng, Battambang province, and leads an organization for Buddhist education in Cambodia. Holds a master's degree. 13 years as a monk.

មើលថ្នាក់សិក្សាView classes →
Ven. Subhapanyo Sor Ratha

លោកម្ចាស់គ្រូ សុភប្បញ្ញោ ស រដ្ឋា

Ven. Subhapanyo Sor Ratha

លោកម្ចាស់គ្រូ សុភប្បញ្ញោ ស រដ្ឋា ប្រសូតនៅថ្ងៃទី ២៥ ខែ មេសា ឆ្នាំ ១៩៨៩ នៅភូមិមាន់ដប់លើ ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ បច្ចុប្បន្នលោកម្ចាស់គង់នៅវត្តពពែក្រោម ខេត្តកណ្តាល និងជាព្រះគ្រូសូត្រស្តាំ។ ផ្នែកអាណាចក្រ លោកម្ចាស់បានបញ្ចប់ការសិក្សាកម្រិតបរិញ្ញាប័ត្រជាន់ខ្ពស់ ផ្នែក TESOL នៅសាកលវិទ្យាល័យធនធានមនុស្ស ឆ្នាំ២០១៨។ ផ្នែកពុទ្ធចក្រ លោកម្ចាស់បានបញ្ចប់ការសិក្សាកម្រិតបរិញ្ញាប័ត្រផ្នែកព្រះពុទ្ធសាសនា នៅសាកលវិទ្យាល័យពុទ្ធសាសនទូតថេរវាទអន្តរជាតិ ប្រទេសភូមា។ គង់ក្នុងភិក្ខុភាវៈចំនួន ១៧ វស្សា។

Born 1989, Kampong Cham province. Resides at Wat Popei Krom, Kandal province, as a Sutta-reciting monk. Master's in TESOL (2018); Bachelor's in Buddhist studies from an international Theravāda university in Myanmar. 17 years as a monk.

មើលថ្នាក់សិក្សាView classes →
Ven. Muniputto Sok Theavy

លោកម្ចាស់គ្រូ មុនីបុត្តោ សុខ ធាវី

Ven. Muniputto Sok Theavy

លោកម្ចាស់គ្រូ មុនីបុត្តោ សុខ ធាវី ប្រសូតនៅថ្ងៃទី ៤ ខែ មករា ឆ្នាំ ១៩៨៨ នៅភូមិបុស្សថ្លាន់ ឃុំស្វាយទៀប ស្រុកចំការលើ ខេត្តកំពង់ចាម។ បច្ចុប្បន្នលោកម្ចាស់គង់នៅវត្តខ្មែរហាវ៉ៃពុទ្ធរាម សហរដ្ឋអាមេរិក និងជាព្រះប្រធានមូលនិធិធម្មិកជីវិត។ ផ្នែកពុទ្ធចក្រ លោកម្ចាស់បានបញ្ចប់ការសិក្សាកម្រិតអនុបណ្ឌិត ផ្នែកពុទ្ធសាសនសិក្សា នៅសាកលវិទ្យាល័យកល្យាណី ឆ្នាំ ២០១៣។ គង់ក្នុងភិក្ខុភាវៈចំនួន ៩ វស្សា។

Born 1988, Kampong Cham province. Resides at a Khmer temple in the United States, heading the Dhammikajivita Foundation. Master's in Buddhist Studies from the University of Kelaniya, Sri Lanka (2013). 9 years as a monk.

មើលថ្នាក់សិក្សាView classes →
Ven. Puthungkor Phul Narin

លោកម្ចាស់គ្រូ ពុទ្ធង្កុរ ភុល ណារិន

Ven. Puthungkor Phul Narin

លោកម្ចាស់គ្រូ ពុទ្ធង្កុរ ភុល ណារិន ប្រសូតនៅថ្ងៃទី ២១ ខែ ធ្នូ ឆ្នាំ ១៩៨៤ នៅភូមិពោធិ៍ ឃុំមេសរថ្ងក ស្រុកចន្រ្ទា ខេត្តស្វាយរៀង។ បច្ចុប្បន្នលោកម្ចាស់គង់នៅវត្តធម្មចក្រពុទ្ធារាម ខេត្តតាកែវ និងជាចៅអធិការវត្ត។ ផ្នែកពុទ្ធចក្រ លោកម្ចាស់បានបញ្ចប់ការសិក្សាកម្រិតឧត្តមនៃកម្មវិធីសិក្សាសាសនាលង្ការ ក្នុងវត្តមហាវិហារ ប្រទេសភូមា ឆ្នាំ ២០២១។ គង់ក្នុងភិក្ខុភាវៈចំនួន ១៨ វស្សា។

Born 1984, Svay Rieng province. Abbot of Wat Dhammacakra Puttharam, Takeo province. Completed advanced religious studies at Maha Vihara, Myanmar (2021). 18 years as a monk.

មើលថ្នាក់សិក្សាView classes →
Ven. Puthikalongkar Peng Dina

លោកម្ចាស់គ្រូ ពុទ្ធិកាលង្ការ ផេង ឌីណា

Ven. Puthikalongkar Peng Dina

លោកម្ចាស់គ្រូ ពុទ្ធិកាលង្ការ ផេង ឌីណា ប្រសូតនៅថ្ងៃទី ១០ ខែ កញ្ញា ឆ្នាំ ១៩៩២ នៅភូមិពោធិ៍ ឃុំមេសរថ្ងក ស្រុកចន្ទ្រា ខេត្តស្វាយរៀង។ បច្ចុប្បន្នលោកម្ចាស់គង់នៅវត្តធម្មចក្រពុទ្ធារាម ខេត្តតាកែវ និងជាគ្រូបង្រៀនព្រះធម៌។ ផ្នែកពុទ្ធចក្រ បានបញ្ចប់ការសិក្សានៅប្រទេសភូមា កម្រិតសិក្សាថ្នាក់សាសនាលង្ការៈ ផ្នែកធម្មវិន័យ នៅសាលាបរិយត្តិធម៌ វត្តមហាវិហារ ឆ្នាំ២០២២។ គង់ក្នុងភិក្ខុភាវៈចំនួន ១១ វស្សា។

Born 1992, Svay Rieng province. Resides at Wat Dhammacakra Puttharam, Takeo province, as a Dhamma teacher. Studied monastic discipline in Myanmar (2022). 11 years as a monk.

មើលថ្នាក់សិក្សាView classes →

លោកម្ចាស់គ្រូ គម្ភីរវិចារណោ វិញ សុវឿង

Ven. Gambhiravicarano Vinh Sovoeurng

លោកម្ចាស់គ្រូ គម្ភីរវិចារណោ វិញ សុវឿង ប្រសូតនៅ ឆ្នាំ ១៩៧៨ នៅ ស្រុកត្រឹងដេ ខេត្តឃ្លាំង កម្ពុជាក្រោម។ បច្ចុប្បន្ន លោកម្ចាស់គង់នៅវត្តពង្រ និង វត្តទឹកផុស ស្រុកស្វាយទង ខេត្តមាត់ជ្រូក កម្ពុជាក្រោម និងជាគ្រូបង្រៀនព្រះអភិធម្ម។ ផ្នែកពុទ្ធចក្រ លោកម្ចាស់បានបញ្ចប់ការសិក្សា បាលីប្រយោគ ៩ និងព្រះអភិធម្ម នៅប្រទេសថៃ ក្នុងរយៈពេល១០ ឆ្នាំ និងសិក្សាផ្នែកបដិបត្តិនៅប្រទេសភូមា ១ ឆ្នាំ។ គង់ក្នុងភិក្ខុភាវៈចំនួន២៨វស្សា។

Born 1978, Khleang province, Kampuchea Krom. Resides at Wat Pongro and Wat Tuek Phos, Moat Chrouk province, Kampuchea Krom, and teaches Abhidhamma. Completed Pali level 9 and Abhidhamma studies in Thailand over 10 years, and one year of meditation practice in Myanmar. 28 years as a monk.

មើលថ្នាក់សិក្សាView classes →
Ven. Kittipanyo Tho Chantha

លោកម្ចាស់គ្រូ កិត្តិប្បញ្ញោ ថូ ចន្ថា

Ven. Kittipanyo Tho Chantha

លោកម្ចាស់គ្រូ កិត្តិប្បញ្ញោ ថូ ចន្ថា ប្រសូតនៅថ្ងៃទី ០៥ ខែ មេសា ឆ្នាំ ១៩៩៩ នៅភូមិត្រពាំងជ័រ ឃុំចំណាលើ ស្រុកស្ទោង ខេត្តកំពង់ធំ។ បច្ចុប្បន្នលោកម្ចាស់គង់នៅវត្តធម្មចក្រពុទ្ធារាម ខេត្តតាកែវ និងជាគ្រូបង្រៀនព្រះធម៌។ ផ្នែកពុទ្ធចក្រ លោកម្ចាស់បានបញ្ចប់ការសិក្សាថ្នាក់ឧត្តមកម្រិត២ នៅសាលាវត្តធម្មចក្រពុទ្ធារាម ឆ្នាំ ២០២៦។ គង់ក្នុងភិក្ខុភាវៈចំនួន ៥ វស្សា។

Born 1999, Kampong Thom province. Resides at Wat Dhammacakra Puttharam, Takeo province, as a Dhamma teacher. Advanced-level studies at the monastery's own school. 5 years as a monk.

មើលថ្នាក់សិក្សាView classes →
Teacher Sirisothamma Jotika Mam Sokheng

អ្នកគ្រូសិរីសុធម្មៈ ជោតិកា ម៉ម សុខហេង

Teacher Sirisothamma Jotika Mam Sokheng

អ្នកគ្រូសិរីសុធម្មៈ ជោតិកា ម៉ម សុខហេង ប្រសូតនៅថ្ងៃទី ៣ ខែ មិនា ឆ្នាំ ១៩៥៨ នៅសង្កាត់លេខ៣ រាជធានីភ្នំពេញ។ បច្ចុប្បន្នអ្នកគ្រូរស់នៅឯខេត្តសៀមរាប និងជាគ្រូបង្រៀនព្រះធម៌។ អ្នកគ្រូបានសិក្សាផ្នែកព្រះបរិយត្តិ ព្រះអភិធម្ម សតិប្បដ្ឋានវិបស្សនា និងផ្នែកបដិបត្តិសមថកម្មដ្ឋាន នៅវត្តសំពៅមាស និងពុទ្ធមណ្ឌល រយៈពេល ៧ ឆ្នាំ (២០០០-២០០៦)។

Born 1958, Phnom Penh. A lay teacher now based in Siem Reap province, teaching Dhamma. Studied Abhidhamma, Suttas, Satipatthāna meditation and samatha practice at Wat Sampeou Meas and Buddhamondul over seven years (2000–2006).

មើលថ្នាក់សិក្សាView classes →