ផ្សព្វផ្សាយ និងចែករំលែកព្រះពុទ្ធោវាទ

Sharing the Buddha’s Teaching

ការសិក្សាព្រះធម៌ដោយខ្លួនឯង ជួនកាលធ្វើឲ្យអ្នកមានអារម្មណ៍ជាប់គាំង ព្រោះមិនដឹងថាត្រូវចាប់ផ្តើមពីណា។ សូមអញ្ជើញមកសិក្សា ស្តាប់ និងអនុវត្តជាមួយគ្នា មិនថាអ្នកនៅទីណាក៏ដោយ។

Studying the Dhamma alone can feel overwhelming — so many texts, so little sense of where to begin. Come learn, listen, and practice with us instead, wherever you are, always free.

មើលរបៀបចាប់ផ្តើមSee how to begin

អ្វីដែលអ្នកនឹងបានរកឃើញនៅទីនេះ

What you'll find here

មិនថាអ្នកទើបចាប់ផ្តើមសិក្សាព្រះធម៌ ឬធ្លាប់សិក្សាមកជាយូរឆ្នាំហើយក្តី គ្រប់គ្នាសុទ្ធតែត្រូវបានស្វាគមន៍នៅទីនេះ។ អ្នកអាចរៀនអភិធម្ម ព្រះសូត្រ អដ្ឋកថា ព្រះវិន័យ ព្រមទាំងចម្រើនសមថភាវនា និងវិបស្សនា តាមរយៈមេរៀនសំឡេង និងវីដេអូ ដោយមានព្រះសង្ឃជាអ្នកនាំផ្លូវជាភាសាខ្មែរ។

Whether you're brand new to the Dhamma or have been studying for years, you're welcome here. Learn Abhidhamma, the Suttas, the commentaries, and monastic discipline, along with gentle guidance for samatha and vipassanā meditation — through audio and video lessons, all taught in Khmer, by monks glad to walk this path with you.

ដំណើរសិក្សារបស់អ្នក

Your path, one step at a time

ជំហានទី១Step 1

ចូលរួមវគ្គសិក្សាសំឡេងឥតគិតថ្លៃ

Go deeper with a free guided course

វគ្គនេះជូនអ្នកដោយឥតគិតថ្លៃទាំងស្រុង អាចទាញយកទុកស្តាប់នៅពេលណាក៏បាន សូម្បីតែគ្មានអ៊ីនធឺណិត។ ត្រូវការគណនីឥតគិតថ្លៃលើ Soundwise ។

Completely free and yours to keep — download it and listen whenever suits you, even without an internet connection. Requires a free Soundwise account.

ជំហានទី២Step 2

ស្តាប់ការអានបទបិដក និងអដ្ឋកថា

Settle in with the full podcast

អង្គុយស្តាប់ជាមួយគ្នា ក្នុងការអានពន្យល់ព្រះត្រៃបិដក និងអដ្ឋកថា ជាបណ្តើរៗ តាមចង្វាក់ដែលអ្នកអាចដើរតាមទាន់។

Sit back and listen as we work through the scriptures and their commentaries together, one session at a time, at a pace that's easy to follow.

អំពីមូលនិធិប្រយោជន៍

About Payojana Foundation

យើងធ្វើការងារនេះ ព្រោះយើងជឿថា ការយល់ដឹងព្រះធម៌ដ៏ត្រឹមត្រូវ នាំឲ្យការអនុវត្តកាន់តែជ្រាលជ្រៅ និងកាន់តែសប្បាយចិត្ត។ កាលណាអ្នកចាប់ផ្តើមស្តាប់ និងអនុវត្តជាបន្តបន្ទាប់ អ្នកនឹងមានអារម្មណ៍ច្បាស់លាស់ថែមទៀតចំពោះផ្លូវព្រះធម៌ ព្រមទាំងចិត្តស្ងប់ថែមឡើងជារៀងរាល់ថ្ងៃ។ សូមអរគុណដែលបានចំណាយពេលមកជាមួយយើង ហើយសូមអនុមោទនាដល់អ្នកគ្រប់រូប។

We do this work because we believe that understanding the Dhamma clearly makes practice deeper — and more joyful. As you keep listening and practicing, you'll find your understanding grow clearer, and your mind calmer, day by day. Thank you for spending this time with us. We're glad you're here.